បុរសម្នាក់ស្លាប់ក្នុងរថយន្តនៅក្នុងទឹក!!!ករណីបើករថយន្តជ្រុលចង្កូតធ្លាក់ចូលទឹកក្នុង «អាងកំពីងពួយ» ទាំងយប់

 

ខេត្តបាត់ដំបង ៖ កាលពីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដែលគេសង្ស័យថា ជនរងគ្រោះទំនងស្ថិតក្នុងស្ថានភាពស្រវឹងផង។ ជនរងគ្រោះនេះមានឈ្មោះ ហេង បណ្ឌិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ជនរងគ្រោះបានបើករថយន្តម៉ាក ISUZU. DMAX ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2G-9989។ ជនរងគ្រោះបានបើករថយន្តម្នាក់ឯង ដែលទំនងស្ថិតក្នុងស្ថានភាពស្រវឹង បានជ្រុលធ្លាក់ទឹកអាងកំពីងពួយ នៅពេលព្យាយាមបើកឡើងលើទំនងអាងកំពីងពួយ។

ប្រភពព័ត៌មានថា គ្មាននរណាម្នាក់បានដឹងហេតុការណ៍នេះភ្លាមៗទេ លុះនៅថ្ងៃទី ២៧ ខែកញ្ញា ទើបមានអ្នកដឹង ហើយមានការភ្ញាក់ផ្អើល ដោយសារឃើញតួរថយន្តលិចនៅក្នុងទឹកសល់តែដំបូលតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ បើតាមប្រភពខ្លះបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងគូកនប៉ុន្មាននាក់ទៀត បានផឹកស៊ីជុំគ្នានៅម្ដុំដីចំការមួយកន្លែងខាងកើតអាងកំពីងពួយ (ខាងកើតកន្លែងកើតហេតុ)។ លុះយប់ជ្រៅបន្តិច ពួកគេក៏បានបែកគ្នាចេញដំណើរទៅផ្ទះរៀងៗខ្លួន។ ដោយជនរងគ្រោះបានបើករថយន្តម្នាក់ឯងចេញពីកន្លែងផឹកស៊ីនោះ ហើយក៏បានព្យាយាមបើកឡើងលើទំនប់អាងកំពីងពួយ ដើម្បីត្រឡប់ទៅផ្ទះ តែបានជ្រុលចង្កូតហួសទៅធ្លាក់ទឹកអាងទាំងកណ្ដាលយប់ ដោយពុំមានអ្នកដឹងឡើយ លុះព្រឹកឡើងទើបមានអ្នកដឹងផ្អើលឆោឡោ ដោយសារឃើញដំបូលរថយន្តពណ៌សប៉ប្រះទឹក។

បើតាមការពិនិត្យមើលស្ថានភាព នៃការស្លាប់នៅក្នុងរថយន្ត ជនរងគ្រោះទំនងបានព្យាយាមបើកទ្វាររថយន្ត ដើម្បីចេញក្រៅ តែទ្វាររថយន្តជាប់ឡុកទាំងអស់ ទើបជនរងគ្រោះថប់ខ្យល់ស្លាប់យ៉ាងអាណោចអធ័មនៅក្នុងរថយន្តតែម្ដង។

សមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះ បានអូសរថយន្តឡើងពីក្នុងទឹក និងបានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕