នារីម្នាក់ក្នុងចំណោម៣នាក់ បានប្រទះឃើញបុរសម្នាក់ដែលបានបោកប្រាស់ពួកនាងឡើងអស់ទ្រព្យសម្បត្តិពីខ្លួន ក៏ចាប់ឃាត់ភ្លាមៗ

 

មហាជន កំពុងតែមានការងឿងឆ្ងល់ករណីដែលលិចមុខស្រ្តី៣នាក់បានចោទប្រកាន់មកលើបុរសម្នាក់ថាពួកខ្លួនបានចាញ់បោកបុរសម្នាក់នោះឡើងអស់ទ្រព្យសម្បត្តិពីខ្លួន ។

ករណីរឿងរ៉ាវមួយបានកើតឡើង ដោយនារីម្នាក់ក្នុងចំណោម៣នាក់ បានប្រទះឃើញបុរសម្នាក់នោះដែលបានបោកប្រាស់ពួកនាងឡើងអស់ទ្រព្យសម្បត្តិពីខ្លួន ក៏ចាប់ឃាត់ភ្លាមៗ នៅវេលាម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថី​ សហព័ន្ធរុស្ស៊ី​ មុខព្រលាន​យន្តហោះ​ នៅក្នុងសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ៕