នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ផ្នែកខ្លះមកលើខេត្តព្រៃវែង ខេត្តកែប ខេត្តកោះកុង ខេត្តតាកែវ

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ផ្នែកខ្លះមកលើខេត្តមួយចំនួនមានដូចខាងក្រោម÷

ពេលព្រឹក មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមនៅផ្នែកខ្លះនៃស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក ស្រុកពោធិរៀង ស្រុកបាភ្នំ និងក្រុងព្រៃវែង ខេត្តព្រៃវែង។

ពេលព្រឹក កំពុងមានភ្លៀងធ្លាក់កម្រិតពីតិចទៅមធ្យម នៅខេត្តកែប។

ពេលថ្ងៃត្រង់ មានភ្លៀងបន្តធ្លាក់កម្រិតមធ្យមក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

ពេលរសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម នៅក្រុងដូនកែវ ស្រុកសំរោង និងស្រុកត្រាំកក់ ខេត្តតាកែវ។