ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងអាចកើតឡើងមកលើ ខេត្តកំពងធំ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ

 

ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ។

ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមមហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀង សាជាថ្មីមកលើ ខេត្តកំពងធំ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ ៕