ព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី ៦-១២ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ៥ – ១២ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើងអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ជាមួយឥទ្ធិពលខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ដោយមានបាតុភូតបែបនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចន្លោះ ចាប់ពីថ្ងៃទី ៦ – ១២ ខែកក្កដា ឆ្នាំ២០២២៕

CATEGORIES
Share This