សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេច បញ្ចប់មុខតំណែង មន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន៩រូប÷ ថ្នាក់ឧត្តមសេនីយ៍ឯក ៤រូប, ថ្នាក់ឧត្តមសេនីយ៍ទោ ១រូប, ថ្បាក់ឧត្តមសេនីយ៍ត្រី ១រូប, ថ្នាក់វរសេនីយ៍ឯក ២រូប, ថ្នាក់វរសេនីយ៍ទោ ១រូប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេច បញ្ចប់មុខតំណែង មន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន៩រូប មានដូចជា÷ ឧត្តមសេនីយ៍ឯក ៤រូប, ឧត្តមសេនីយ៍ទោ ១រូប, ឧត្តមសេនីយ៍ត្រី ១រូប, វរសេនីយ៍ឯក ២រូប, វរសេនីយ៍ទោ ១រូប។

ថ្នាក់ឧត្តមសេនីយ៍ឯក ៤រូប មានដូចរាយនាមខាងក្រោម ៖

១- លោកស្រីឧត្តមសេនីយ៍ឯក លីម សុវណ្ណា អត្តលេខ ០៤៤៥៦
២- លោកឧត្តមសេនីយ៍ឯក កៅ មុយឃាង អត្តលេខ ០៤៥៤៦
៣- លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អត្តលេខ ០៦៦៧៨
៤- លោកឧត្តមសេនីយ៍ឯក កៅ កេសរៈ អត្តលេខ ៣៩១០០ ។

ថ្នាក់វរសេនីយ៍ឯក មានដូចខាងក្រោម ៖
៥- លោកស្រីវរសេនីយ៍ឯក ចូវ ណាថេន អត្តលេខ ៧១៩៤៣ ។

ថ្នាក់ឧត្តមសេនីយ៍ត្រី មានដូចខាងក្រោម ៖
៦- លោកឧត្តមសេនីយ៍ត្រី យី ភារ៉ា អត្តលេខ ៧៦៩០៩ ពីគ្រូនគរបាលជាតិឧត្តមកម្រិត២ ថ្នាក់លេខ១ ដែលមានឋានៈស្មើអគ្គនាយករង ។

ថ្នាក់ឧត្តមសេនីយ៍ទោ មានដូចខាងក្រោម ៖
៧- លោកឧត្តមសេនីយ៍ទោ បឿ លំអង អត្តលេខ ៦៤១៨២ ពីនាយកវិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស ។

ថ្នាក់វរសេនីយ៍ឯក មានដូចខាងក្រោម ៖
៨- លោកវរសេនីយ៍ឯក នូ ផារ៉ាត់ អត្តលេខ ៧៦៩០៤ ពីគ្រូនគរបាលជាតិឧត្តមកម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន។

ថ្នាក់វរសេនីយ៍ទោ មានដូចខាងក្រោម ៖
៩- លោកស្រីវរសេនីយ៍ទោ ទេព និមល អត្តលេខ ៥៩៨០៣ ពីគ្រូនគរបាលជាតិឧត្តមកម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន។