កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងម្នាក់ទៀត រត់គេចខ្លួន ករណី ឆក់ទូរស័ព្ទស្ត្រីម្នាក់

 

កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និងទូរសព្ទ័ជនរងគ្រោះចំនួន១គ្រឿង និងជនសង្ស័យ១នាក់ទៀតកំពុងរត់គេចខ្លួន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច ផ្ទះសំណាក ស្ថិតនៅក្នុងភូមិដំណាក សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គូរបញ្ជាក់ថា ជនសង្ស័យមានគ្នា ៣នាក់ ដែលបានឆក់ទូរស័ព្ទពីស្ត្រីម្នាក់កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៕