សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្មថៃ និងសមាគម មិត្តភាពកម្ពុជា-ថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  អញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្មថៃ ក៏ដូចជាសមាគម មិត្តភាពកម្ពុជា-ថៃ ដោយមានការចូលរួមពីវិនិយោគិន និងធុរជននៃប្រទេសទាំងពីរចំនួន ៣០០ នាក់ មកពីក្រុមហ៊ុនសរុប ១៦៦ ក្រុមហ៊ុន។

តាមរយៈវេទិកាធុរកិច្ចកម្ពុជា-ថៃនេះ នឹងក្លាយជាកាលានុវត្តភាពថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ នារសៀលថ្ងៃពុធ ទី៧ ខែកុម្ភ: ឆ្នាំ២០២៤។