រដ្ឋបាលខេត្តកំពងឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២

 

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញ សេចក្តីជូនដំណឹង មានចំនួន ៣លេខ មានជូនដូចខាងក្រោម ÷
១. លេខ ៥១៧/២២ សជណ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម្ចាស់ដី ឬ អ្នកកាន់កាប់ដី សាធារណៈជន មន្ទីរ អង្គភាព និងគ្រប់ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនិងក្បាលដីទាំងអស់ឱ្យបានជ្រាបថា ក្រុមការងារបច្ចេកទេស នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងចុះកំណត់ព្រំវាស់វែង ប្រមូលទិន្នន័យក្បាលដីនៅក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
២. លេខ ៥២០/២២ សជណ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កំណត់តំបន់វិនិច្ឆ័យសម្រាប់ការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ។
៣. លេខ ៥១៨/២២ សជណ មន្ទីរ អង្គភាព និងគ្រប់ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធក្បាលដីទាំងអស់ ស្ថិតក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយអនុវត្តតាមខ្លឹមសារ នៃអនុក្រឹត គណៈកម្មការរដ្ឋបាល និងធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តំបន់វិនិច្ឆ័យធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ព្រឹកនៅក្នុងបរិវេនសាលាបុណ្យវាលស្បូវស្ថិតក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕