គ.ជ.ប សម្រេច លុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា និងរក្សាសិទ្ធបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្ស ភ្លើងទៀន ទាំង ១៥រូប

 

ថ្ងៃសុក្រ ៤ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសាវនាការជាសាធារណៈដើម្បីដោះស្រាយសំណុំរឿងចំនួន២ ប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់បេក្ខជននៃគណបក្ស ភ្លើងទៀន ក្នុងកំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

គ.ជ.ប សម្រេច លុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា និងរក្សាសិទ្ធបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្ស ភ្លើងទៀន ទាំង ១៥រូប៕