ទិន្នន័យថ្ងៃនេះរកឃើញអូមីក្រុង ៧៣ករណី និង អ្នកជាសៈស្បើយ ៧២ករណី សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៧៣ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៧២នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ ក្នុងនោៈមិនបានចាក់វ៉ាក់=០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១៣,៣៧៤ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ៨នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ៦៥នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១៣៥,១៥៨នាក់
អ្នកជាសះស្បើយសរុប= ១៣១,១១០នាក់
អ្នកស្លាប់= ៣,០៥២នាក់
អ្នកដំណើរពីបរទេសចំនួន ២១,២០០នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង ០នាក់ គឺមិនបានចាក់វ៉ាក់សាំង=០នាក់ ៕