ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ លើការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃចន្ទ ៨ រោច ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារអនុវត្តកន្លងមក លើការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីអនុគណៈកម្មការ និងក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត៕