ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងបោសសម្អាតមីន និងជួយជនពិការ ដំណាក់កាលទី១ និង ដំណាក់កាលទី២ ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន

 

បាត់ដំបង ៖ ថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី១ និងសម្ពោធបេីកគម្រោងថ្មី ដំណាក់កាលទី២ គាំទ្រហិរញ្ញប្បទានឥតសំណងដោយរដ្ឋាភិបាលជប៉ុន។