សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលព្រះរាជដំណើរ យាងនិវត្តន៍ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ÷នាថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំប្រតិភូរាជរដ្ឋាភិបាល ថ្វាយនូវព្រះរាជវន្ទនកិច្ច ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងនិវត្តន៍ពីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ ចូលរួម “សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ” ដែលបានរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង ដែលសម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ និងប្រជានុរាស្ត្រខ្មែរគ្រប់ៗរូប៕