នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ផ្នែកខ្លះមកលើខេត្តចំនួន ១០ មានដូចខាងក្រោម ៖ 

 

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ផ្នែកខ្លះមកលើខេត្តចំនួន ១០ មានដូចខាងក្រោម ៖

ភ្លៀងធ្លាក់ស្រិចៗ នៅក្រុងកំពង់ចាម និងស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពេលព្រឹក មានភ្លៀងធ្លាក់កម្រិតខ្សោយ នៅផ្នែកខ្លះនៃក្រុងកំពត ខេត្តកំពត។

ពេលព្រឹក មានភ្លៀងធ្លាក់កម្រិតផ្សែងក្រូច ទៅកម្រិតខ្សោយ តាមបណ្តាឃុំមួយចំនួន ក្នុងស្រុកល្វាឯម​ ខេត្តកណ្តាល។

ពេលព្រឹក កំពុងមានភ្លៀធ្លាក់កម្រិតពីខ្សោយទៅមធ្យម នៅស្រុកជ័យសែន ខេត្តព្រះវិហារ។

ពេលថ្ងៃត្រង់ មានភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក ខេត្តស្វាយរៀង។

ពេល រសៀល កំពុងមានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម នៅផ្នែកខ្លះនៃស្រុកអង្គរជ័យ ស្រុកបន្ទាយមាស ស្រុកជុំគិរី និងស្រុកឈូក ខេត្តកំពត។

ពេលរសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម-បង្គួរ ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ពេលរសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកស្វាយជ្រំ ស្រុករំដួល ស្រុករមាសហែក ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពេលរសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ-តិច នៅស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ។

ពេលរសៀល មានភ្លៀងកំពុងធ្លាក់នៅស្រុកសំរោងទង ស្រុកឱរ៉ាល់ ក្រុងច្បារមន និងកំពុងបន្តធ្លាក់នៅស្រុកបសេដ្ឋ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។