បែកធ្លាយ! លោក ស៊ូ ចន្រ្ទា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ មិនប្រគល់ដី ១០៦ហិកតា ក្នុងតំបន់៣ បឹងទន្លេសាប ឲ្យទៅរដ្ឋវិញ

 

ដីចំនួន ១០៦ ហិកតា ត្រូវបានបែកធ្លាយថា លោក ស៊ូ ចន្រ្ទា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានឈូសឆាយទន្រ្ទានយកមកធ្វើជាកម្មសិទ្ធ ស្ថិតនៅក្នុងតំបន់៣ បឹងទន្លេសាប សង្កាត់ត្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បើ យោងតាម អនុសាសន៍ និងបញ្ជាដោយផ្ទាល់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ គឺក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បានទទួលអនុសាសន៍ និងបញ្ជាដោយផ្ទាល់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបបាន ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកម្លាំង និងមានការចូលរួមសហការពីរដ្ឋមន្រ្តីនៃក្រសួងពាក់ព័ន្ធ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវបន្តទៀតចំពោះបទល្មើសនេះ និងជាពិសេសនៅខេត្តកំពង់ឆ្នាំង ជុំវិញបឹងទន្លេសាប ។

ហេតុដូច្នោះហើយទើបមតិហាជន និងអ្នកសារពេត៌មាន មានការងឿងឆ្ងល់ថាមូលអ្វីបានជា លោក ស៊ូ ចន្រ្ទា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ មិនព្រមប្រគល់ដីចំនួន ១០៦ ហិកតា ទៅឲ្យរដ្ឋវិញ នៅក្នុងតំបន់៣ បឹងទន្លេសាប សង្កាត់ត្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី (HR NEWS TV) រង់ចាំការបំភ្លឺ ពី ស៊ូ ចន្រ្ទា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ សូមទំនាក់ទំនងលេខទូរស័ព: ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ចាប់ពីម៉ោង ០៨÷៣០នាទីព្រឹក ដល់ម៉ោង ០២÷០០នាទីថ្ងៃត្រង ដល់ម៉ោង ០៥÷០០នាទីល្ងាច ៕