លោកស្រី ហាក់ វណ្ណៈ ព្រមានប្តឹងលោកឧកញ៉ា នួន អក ពីបទ ឆបោក«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» បើមិនចូលខ្លួនដោះស្រាយបំណុល

ជនរងគ្រោះឈ្មោះ ហាក់ វណ្ណះ ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានឧកញ៉ា នួន អក ភេទប្រុសអាយុ ៤០ឆ្នាំ នៅភូមិញរ សង្កាត់កណ្ដាលជុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជា”គ្រូបង្រៀនជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ហើយក៍ជាម្ចាស់រីស៊ត កំពតឋានសួគ៌ និងជាម្ចាស់គម្រោង សមុទ្រខៀវផ្សារអាហារ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានជំពាក់ប្រាក់សរុបចំនួន១០ម៉ឺនដុល្លារ រយៈពេលជាង២ឆ្នាំ ដែលឧកញ៉ា នួន អក ចេះតែអូសបន្លាយពេល និងសងប្រាក់ម្តងបន្តិចបន្តួចមកលោកស្រី ហាក់ វណ្ណៈ រហូតមកដល់បច្ចុប្បន្ននេះ លោកឧកញ៉ា នួន អក នៅជំពាក់ជនរងគ្រោះជាង៣០.០០០$ទៀត និងបន្សល់ទុក”សែកស្អុយគ្មានសាច់ប្រាក់”ចំនួន២សន្លឹក ខណៈទាក់ទងលែងបានហើយ។

ជនរងគ្រោះឈ្មោះ ហាក់ វណ្ណះ ភេទស្រី បានគំរាមប្តឹង ពីបទ ឆបោក«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» និងធ្វើសន្និសិទ្ធសារព័ត៌មាន ប្រសិនបើលោកឧកញ៉ា នួន អក នៅតែគេចខ្លួន និងគេចពីការទទួលខុសត្រូវក្នុងការទូទាត់បំណុល។

ជនរងគ្រោះឈ្មោះ ហាក់ វណ្ណះ ភេទស្រី បានប្រាប់ពីមូលហេតុដំបូងដែលខ្លួនបានចាញ់បោក ឧកញ៉ា នួន អក ÷ ជនរងគ្រោះឈ្មោះ ហាក់ វណ្ណះ ភេទស្រី បានចូលរៀនផ្នែកទីផ្សារជោគជ័យ ដែលមានលោកឧកញ៉ា នួន អក ជាគ្រូបង្រៀន។
បន្ទាប់មកក៍ស្គាល់គ្នា មានទំនាក់ទំនងជាមួយលោកឧកញ៉ា រួមនិងបុគ្គលិកក្រុមហ៊ុន របស់លោកឧកញ៉ា។
ទន្ទឹមនិងនោះលោកឧកញ៉ា នួន អក បានប្រើយុទ្ធសាស្ត្រណែនាំ ឱ្យខ្លួនចូលហ៊ុនវិនិយោគ និងបានប្រាក់ចំណេញច្រើន.ទ្វេដង ១គុណជា២ ត្រឹមរយៈពេល១ឆ្នាំ ប៉ុណ្ណោះ!។
ព្រោះតែជឿតាមការ បញ្ចុះបញ្ចូលលួងលោម នៅថ្ងៃទី១៨.១១.២០១៩ ជនរងគ្រោះ ក៍បានប្រគល់ប្រាក់ឱ្យលោកឧកញ៉ា នួន អក ចំនួន៥០.០០០$(ប្រាំម៉ឺនដុល្លារ)។
ដោយមានកុងត្រាមេធាវី ដឹងឮ ពោលគឺរយៈពេល១ឆ្នាំ នៅថ្ងៃទី១៨.១១.២០២០។
ឧកញ៉ា នួន អក សន្យាសងប្រាក់មកជនរងគ្រោះវិញ ចំនួន១០០.០០០$(ដប់ម៉ឺនដុល្លារ)។
លុះដល់ថ្ងៃកំណត់ស្រាប់ តែលោកឧកញ៉ា នួន អក មិនព្រមសងលុយដោយគេចវេះរហូត.!។
បណ្ដាលឱ្យជនរងគ្រោះ តាមស្កាត់ជួបឧកញ៉ា នួន អក នៅកំពតឋានសួគ៌ជាច្រើនលើក.!។
ក្នុងនោះភាគីឧកញ៉ា សងប្រាក់បន្តិចបន្តួចម្ដងថ្ងៃនេះម្ដងថ្ងៃនោះ មិនមានអ្វីជាដុំកំភួនឡើយ។
ជនរងគ្រោះបន្តថាៈ ក្រោយមកទៀតលោកឧកញ៉ា នួន អក បានចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់(សែកស្អុយ)មកឱ្យខ្លួនជាបន្តបន្ទាប់។
ដូចជា៖ ដាក់កាលបរិច្ឆេទ ឱ្យបើកប្រាក់ នៅថ្ងៃទី៣០.០៧.២០២២
ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)ចំនួន១សន្លឹក។
ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.០៨.២០២២
ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)ចំនួន១សន្លឹកទៀត។
លុះដល់ថ្ងៃកំណត់ ចូលបើកប្រាក់មិនបាន លោកឧកញ៉ា បានលួងលោមនិងហៅមកសម្រួលគ្នា ដោយសងប្រាក់មួយចំនួន និងសុំប្ដូរសែកថ្មី ចំនួន២សន្លឹកទៀត។
ទី១ៈ ដាក់ការបរិច្ឆេទឱ្យបើកប្រាក់នៅថ្ងៃទី២៥.០៩.២០២២
ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)។
២ៈ ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.១០.២០២២
ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)។
ជនរងគ្រោះបញ្ជាក់ថាៈ ការប្ដូរសែកនេះ គឺច្រើនលើកច្រើនសារមកហើយ មិនមែនតែត្រឹម សែក៤សន្លឹកនឹងទេ.!។