មន្រ្តីពន្ធដាខេត្តស្វាយរៀង បានចុះ​ចាប់​ឃាត់​គោ​យន្ត​ដល់​វាលស្រែ នៅចំណុចភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​

ករណីមួយបានកើតឡើងនៅក្នុងខេត្តស្វាយរៀង ធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ ដោយពួកគាត់មិនដែលជួបប្រទះចាប់តាំងពីពួកគាត់កើតចេញពីផ្ទៃម្តាយរហូតមានកូនចៅដល់បច្ចុប្បន្ន នេះ មិនដែលឃើញមានមន្រ្តីពន្ធដាខេត្តស្វាយរៀង មានទាំងកម្លាំងសមត្ថកិច្ចចូលរួម ចុះ​ចាប់​ឃាត់​គោ​យន្ត​ដល់​វាលស្រែ ហើយ​ឲ្យ​បង់ប្រាក់​ក្នុង​ ១​គ្រឿង រហូត​ដល់ ២​សែន​រៀល​ ក្នុង​១​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

តាមការលើកឡើងរបស់ម្ចាស់គោ​យន្ត​នៅចំណុចភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​ បាននិយាយថា គោយន្តបែជាបង់ពន្ធ​ថ្លៃ​ជាង​រថយន្ត​ធុន​តូច​។

ម្ចាស់គោ​យន្ត​នៅចំណុចភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង បានប្រាប់ឲ្យដឹងបន្តទៀតដែរថា មន្ត្រី​ពន្ធដា​ចុះ​អនុវត្ត​ច្បាប់ បានចាប់​គោ​យន្ត​ដឹក​ដី​នៅ​កណ្តាល​វាលស្រែ​បានផាកពិន័យ​ចំនួន​២០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រឿង៕