ចំការកញ្ឆាមួយកន្លែងដាំនៅពីខាងក្រោយផ្ទះដែលម្ចាស់ចំការ(ឈ្មោះជឿន) ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ

 

ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២
ខេត្តតាកែវ ÷ ចំការកញ្ឆាមួយកន្លែងដែលមានទំហំផ្ទៃដីជិតកន្លះហិកតានៅចំណុចពីខាងក្រោយផ្ទះ(ឈ្មោះជឿន)ជាប់និងមណ្ឌលកំសាន្តជ្រោះ ជិតបន្ទាយទាហ៊ានជ្រោះផ្អោក ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមប្រភពច្បាស់ការបានផ្តល់មកឱ្យទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV) កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នេះ អ្នកដាំកញ្ឆាខាងលើឈ្មោះជឿនមានអាសយរស់នៅចំណុចទីតាំងចំការកញ្ឆាខាងលើនេះតែម្តង និងបុគ្គលរូបនេះបានប្រកបរបរដាំកញ្ឆាជាប្រចាំហើយគេតែងតែផ្លាស់ទីដាំកន្លែងផ្សេងៗជាច្រើនទៀត ។

បើតាមប្រភពខាងលើដដែលបានប្រាប់ថា ការដាំកញ្ឆានេះគេដាំតាមពូជរបស់វាដែលពូជឆាប់ប្រមូលផលបានគឺរយៈពេល៤ខែ និង ៦ខែ, ៨ខែ និង ពូជប្រមូលផលយូរជាងគេ១២ខែ រួចលក់ទៅឱ្យក្រុមឈ្ញួញបន្តទៀតដោយក្នុងមួយគីឡូគេលក់បានទៅមួយលានរៀលជាង ៕