ឯកឧត្តម តែម មឿន បានបញ្ជាក់ថា សហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវ ទេ

ភ្នំពេញ៖ សេចក្តីប្រកាសបដិសេដរបស់ខាងសហព័ន្ធរបស់លោកពូ ឯកឧត្តម តែម មឿន បានមានប្រសាសន៍ដូចខាងក្រោមនេះ សូមបងប្អូនថៃដែលបានឆាតមកក្នុងផេករបស់ខ្ញំុបាទ គឺសហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវទេ សូមអានអ្វីដែលជាការបង្ហាញនឹងបកស្រាយការពិតខាងក្រោមនេះ
– ចំពោះការប្រកួត World Fight tourment ឆ្នាំ២០២២ ក្រុមហ៊ុន World Fight បានស្នើរមកសហពន្ធ័កីឡាប្រដាល់គុនខ្មែរដើម្បីចូលរួមសហការដោយក្នុងនោះបានរៀបចំការប្រជុំបែងចែកការងារគឺសហពន្ធ័កីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេកទេសដោយក្នុងនោះគឺ
⁃ ទី១ មានភារៈកិច្ចក្នុងការស្នើរសុំច្បាប់ទៅក្រសួងអប់រំយុវជននិងកីឡាដើម្បីដំណើរការប្រកួត
⁃ ទី២ គឺមានភារៈកិច្ចក្នុងការរៀបចំកីឡាករកម្ពុជាដើម្បីប្រកួតដោយមានគូរកម្ពុជានឹងបរទេសជាដើមប៉ុន្តែចំពោះកីឡាករបរទេសគឺក្រុមហ៊ុនជាអ្នករៀបចំ
⁃ ទី៣ គឺសហពន្ធ័កីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេសទេសក្នុងការប្រកួត
⁃ ទី៤ សហពន្ធ័កីឡាប្រដាល់គុនខ្មែរមានភារៈកិច្ចលើការធានាការងាររដ្ឋបាលរៀបចំមន្ត្រីបច្ចេសទេសអាជ្ញារកណ្តាលនិងចៅក្រមប្រកួត។ ចំណែកក្រុមហ៊ុនWorld Fight គឺទទួលការងារលើច្បាប់លិខិតស្នាមក្នុងការប្រកួត រៀបចំការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ ក៏ដូចជាការ រៀបចំទីតាំងក្នុងការប្រកួត និងសំភារៈផ្សេងៗ ហើយក៏ដូចជាការនាំយកកីឡាករបរទេស ហើយការចំណាយទាំងអស់គឺក្រុមហ៊ុនWorld Fight ជាអ្នករៀបចំដែលមានលោក Anthony ជាតំណាងក្រុមហ៊ុន។ហើយសហពន្ធ័កីឡាប្រដាល់គុនខ្មែរគ្មានសិទ្ឋិក្នុងការចាត់ចែងរាល់លុយកាក់និងការចំណាយផ្សេងៗនោះទេ។ ក្នុងនោះដែរបន្ទាប់ពីឃើញមានការបង្ហោះលើបណ្តាញសង្គមពីសំណាក់ កីឡារករ ប៊ូ ខាវ ទាក់ទងនឹងការជំពាក់លុយជាង2.2លានបាតនោះគឺ ប៊ូខាវ គួរតែពិភាក្សា ជាមួយនឹងAnthonyដែលជាតំណាងក្រុមហ៊ុនក៏ដូចជាភាគីពាក់ពន្ឋ័ទាក់ទងនឹងការចុះកិច្ចសន្យាក្នុងការប្រកួត។ ហើយក្នុងនោះផងដែរសហពន្ធ័កីឡាប្រដាល់គុនខ្មែរក៏គ្មានភារៈកិច្ចដែលត្រូវឆ្លើយតបនឹងកីឡាករ ប៊ូ ខាវ ទាក់ទីន នឹងការជំពាក់លុយជាង 2.2លានបាតទេព្រោះសហពន្ធ័កីឡាប្រដាល់គុនខ្មែរមិនមែនជាអ្នកដែលជាប់កិច្ចសន្យាជាមួយ ប៊ូ ខាវ នោះទេ៕ សូមទានជ្រាបទាំងអស់គ្នាទាំងបងប្អូនខ្មែរនិងបងប្អូនថៃ?