គ្រួសារជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង ជូនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត២នាក់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់

 

ចេញផ្សាយ,ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដោយទីភ្នាក់ងារសារព័ត៌មានអេចអញូស៍ធីវី (HR NEWS TV)
ខេត្តត្បូងឃ្មុំ៖ ជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលរថយន្តរបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយ។

តាមប្រភពព័ត៌មានចេញពីលោក ខាត់ អាត ត្រូវជាឪពុកក្មេកជនរងគ្រោះ និងត្រូវជាជីតារបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្រោយកូនប្រសារ និងចៅស្លាប់ បានចំនួនប្រាំថ្ងៃខាងរថយន្តបញ្ជួនតំណាងឱ្យយកលុយចូលបុណ្យសពម្នាក់ចំនួនពីរលានរៀលមកដល់បុណ្យ ប្រាំពីរថ្ងៃ នាំយកអង្ករ ភេសជ្ជៈមួយចំនួនមកដល់ផ្ទះជនរងគ្រោះនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក និងនៅពេលបន្ទាប់ដោះស្រាយជជែកគ្នាតាមទូរស័ព្ទនៅកន្លែងនគរបាលខេត្តត្បូងឃ្មុំតែដោះស្រាយមិនត្រូវសំណងគ្នា។

លោក ខាត់ អាត បានបន្តថា ឥឡូងខាងលោកស្នើឱ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍ទៅខាងម្ចាស់រថយន្តលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីអញ្ជើញប្រញាប់ ចូលរួមដោះស្រាយសំណង ។

ជនរងគ្រោះមាន ឈ្មោះ អែម សំអូន ហៅ គោ អាយុ ២៧ឆ្នាំ) ស្លាប់ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ផន ភីន អាយុ ១៦ ឆ្នាំ ស្លាប់។ជនរងគ្រោះទាំង២មានទីកន្លែងនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយគ្នា។

គួររំលឹកថា កាលពីម៉ោងជាង ១២ ថ្ងៃត្រង់ថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅ លើកំណាត់ផ្លូវជាតិលេខ៨ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៤៥/ ១៤៦ ស្ថិតក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AQ-2225ជាមួយម៉ូតូវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខបានបុកគ្នាក្នុងការបើកបរបញ្ជ្រាសទិសគ្នាបណ្តាលឱ្យខាងម៉ូតូសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះអែម សំអូន និងក្មួយឈ្មោះផន ភីន ជិះពីក្រោយបណ្តាលឱ្យស្លាប់ទាំងពីរនាក់។ចំណែករថយន្តបានជ្រុលចង្កូចទៅបុកដើមឈើមួយដើមចូលធ្លាក់ក្នុងរណ្តៅចិញ្ចើមថ្នល់ រីឯអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ទៀត ចុះពីរថយន្តគេចខ្លួនបាត់ តែក្រោយមកមានអ្នកស្រាវជ្រាវដឹងថា រថយន្តនេះគឺជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគិរី៕