មន្រ្តីជាន់ខ្ពស់ ខេត្តបាត់ដំបង ក្របខណ្ឌ ក្រសួងមហាផ្ទៃ (ម្នាក់) លាឈប់ពីការងារ

 

វរៈមន្រ្តី ថ្នាក់លេខ២ ម្នាក់ នៃក្របខណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បច្ចុប្បន្ន មន្រ្តីសាលាខេត្តបាត់ដំបង សុំលាឈប់ពីការងារ ដោយលោក មិនពេញចិត្តការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង និងលោកលាឈប់ពីក្របខណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ ។

យោងតាមអាខោនគណនេយ្យហ្វេសប៊ុកផ្លូវការមានឈ្មោះថា (Ly Dinory) របស់លោក លី ឌីនូរី បានបង្ហោះភ្ជាប់មកជាមួយ លិខិតអញ្ជើញលើកទី១ របស់ រដ្ឋបាលខេត្តបាត់ដំបង និង លោក លី ឌីនូរី សរសេមានន័យថា ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ :
១-តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ?
២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។
៣- បក្សពួកនិយមខ្លាំងពេកនាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប ។

នៅក្នុងពាក្យស្នើសុំលាឈប់ពីការងារ នៅក្នុងកម្មវត្ថុ សំណើសុំអនុញ្ញាតលាឈប់ពីក្របខណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ និងគោរពចូលមក សម្តេចក្រឡា ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕