ខេត្តកំពត មានភ្លៀងធ្លាក់ និងខ្យល់កន្រ្ទាក់ រងផលប៉ះពាល់មកលើ ០២ឃុំ ០៥ភូមិ រលំផ្ទះទាំងស្រុង ០៥ខ្នង និងប៉ើងដំបូល ១៦៣ខ្នង និងវត្ត ០១កន្លែង

 

ខេត្តកំពត (ព័ត៌មានបឋម)៖ នៅវេលាពីម៉ោង៤:០០នាទី ដល់ម៉ោង ៥:៣០នាទីល្ងាច នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ មានខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់បានបង្កឲ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ឃុំត្រពាំងព្រីង និងឃុំកណ្តោល ស្ថិតនៅក្នុងស្រុកទឹកឈូ។

ផលប៉ះពាល់ដែលបង្កឡើងដោយភ្លៀងធ្លាក់ និងខ្យល់កន្រ្ទាក់ មកលើឃុំ និងភូមិ មានដូចខាងក្រោម៖ ១. ឃុំត្រពាំងព្រីង មានភូមិចំនួន០៤ គឺ ភូមិត្រពាំងព្រីងខាងជើង , ត្រពាំងព្រីងខាងត្បូង , បុសត្របែក និងភូមិអង្គ រលំទាំងស្រុង ០៤ខ្នង និងប៉ើងដំបូល ១៦០ខ្នង និងវត្ត ០១កន្លែង = ១៦៤ខ្នង និងវត្ត ០១ ។
២- ឃុំកណ្តោល ចំនួន ០១ភូមិ គឺភូមិមានរិទ្ធ រលំទាំងស្រុង ០១ខ្នង និងប៉ើងដំបូល ០៣ខ្នង = ០៤ខ្នង។

ផលប៉ះពាល់ដែលបង្កឡើងដោយភ្លៀងធ្លាក់ និងខ្យល់កន្រ្ទាក់ សរុបទាំង ០២ឃុំ និង០៥ភូមិ រលំទាំងស្រុង ០៥ខ្នង និងប៉ើងដំបូល ១៦៣ខ្នង ប៉ះពាល់សរុប ១៦៨ខ្នង និងវត្ត ០១កន្លែង៕