ជនសង្ស័យម្នាក់បានយកញញួរដែកវាយទៅលើជនរងគ្រោះម្នាក់ចំនួន ០៣ញញួរបណ្តាលឲ្យរងរបួសបែកក្បាល នៅចំណុចក្រុមទី១០ ភូមិកកោះ​ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង

 

ខេត្តបាត់ដំបង៖ ករណីនេះបណ្តាលមកពីទំនាស់ពាក្យសម្តី ទើបបាន ជនសង្ស័យម្នាក់បានយកញញួរដែកវាយទៅលើជនរងគ្រោះចំនួន០៣ញញួរបណ្តាលឲ្យរងរបួសបែកក្បាល នៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី ១៩ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី១០ ភូមិកកោះ​ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបង។

ជនសង្ស័យ ឈ្មោះ​ហម​ វីរ៉ា​ ភេទប្រុសអាយុ៣៣ឆ្នាំ និងជនរងគ្រោះ ឈ្មោះរុន​ ប៊ុនធឿន​ភេទប្រុស៣៥ឆ្នាំ។ ជនសង្ស័យ និងជនរងគ្រោះរស់នៅភូមិកកោះ​ ឃុំអូតាគី ស្រុកថ្ម គោល ខេត្តបាត់ដំបង។

ជនរងគ្រោះត្រូវនាំទៅព្យាបាល​នៅ​មន្ទីរពេទ្យរីឯជន​សង័្សយត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក​ថ្មគោល ដេីម្បីអនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕