ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្ត Pruis ដែលចតចោលជាច្រើនថ្ងៃក្នុងសភាពហើមស្អុយ

 

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានដេកស្លាប់នៅក្នុងរថយន្ត Pruis ត្រូវបានគេស្គាល់អត្តសញ្ញាណមានឈ្មោះ ឌិន សោភា អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់ដីឡូនឹងសាឡនរស់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះដេកស្លាប់នៅក្នុងរថយន្ត Pruis កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្រោយឈាងខាងជើងផ្សារទំនើបភួរពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ចំណែក រថយន្ត Pruis ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371។

តាមប្រភពព័ត៌មានចេញពីឈ្មោះ ណូ រ៉ា មានអាយុ៣៤ឆ្នាំ ត្រូវជាប្តីជនរងគ្រោះបានប្រាប់ឱ្យដឹងថា ប្រពន្ធរបស់គាត់ដែលជាជនរងគ្រោះ បានចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយបានប្រាប់អ្នកផ្ទះថា មកចូលរួមកម្មវិធីខួបកំណើតគេ បន្ទាប់ពីមានការសង្ស័យ ដោយបាត់ប្រពន្ធមិនឃើញត្រឡប់ទៅផ្ទះ ទំនាក់ទំនងតាមទូរស័ព្ទក៏មិនចូលទើបដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវស្វែងរករហូតដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលបានព័ត៌មានថា មានករណីស្ត្រីដេកស្លាប់នៅក្នុងរថយន្តPruisដែលមានស្លាកលេខជារបស់ខ្លួន ក៏នាំគ្នាឡើងពីភ្នំពេញមកក៏ឃើញប្រពន្ធខ្លួនដេកស្លាប់នៅក្នុងរថយន្តផ្នែកខាងក្រោយ និងខាងលើកំរាលជើងតែងម្តង ដោយមានសភាពហើមស្អុយទៅហើយ។

សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ ព្រមទាំងព្រះរាជអាជ្ញា បានចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីស្វែងរកស្នាកស្នាមអោយប្រាកដថា ជាករណីឃាតកម្ម ឬក៏ជាករណីអ្វីអោយពិតប្រាកដ? ៕