សមត្ថកិច្ចថៃ ឃាត់ខ្លួនជនសង្ស័យបាន ឃាតកម្ម បាញ់នារីជាគូដណ្ដឹង ជានិស្សិតពេទ្យ និងអ្នកលក់ឡេតាមអនឡាញ ស្លាប់ ល្បីកក្រើករាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០

 

បុរសជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ បានបាញ់ចំក្បាលនារីជាគូដណ្ដឹង ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញ រហូតដល់ស្លាប់នៅនឹងកន្លែង។

ជនសង្ស័យដែលជាខ្មាន់កាំភ្លើងមានឈ្មោះ យឺន វ៉ាន់ដេត ដែលកំពុងសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធររបស់ប្រទេសថៃ។

មន្រ្តីជំនាញកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ ហូតដល់សមត្ថកិច្ចថៃបានឃាត់ខ្លួន យឺន វ៉ាន់ដេត និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដើម្បីប្រគល់មកកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីនេះទៀត៕