តុលាការសម្រេច ឃុំខ្លួន លោក កែវ ណារុន អតីតនាយការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារចំនួន៣ឆ្នាំ និង៦ខែ និងពិន័យជាប្រាក់៥លានរៀល

 

ខេត្តកំពង់ឆ្នាំង៖ តុលាការសម្រេច ឃុំខ្លួន លោក កែវ ណារុន អតីតនាយការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារចំនួន៣ឆ្នាំ និង៦ខែ និងពិន័យជាប្រាក់៥លានរៀល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។

លោក កែវ ណារុន អតីតនាយការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង មានទោស ពីបទ(បំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក កែវ ណារុន អតីតនាយការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ភេទប្រុស អាយុ ៥៩ឆ្នាំ កើតឆ្នាំ១៩៦២ សញ្ជាតិខ្មែរ មុខរបរ ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ទីកន្លែងកំណើតភូមិអណ្តូងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទីលំនៅបច្ចុប្បន្ន ផ្ទះលេខA235 ភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕