មន្រ្តីជំនាញ ក.ប.ប ដកហូត ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន១៣៤.៧គីឡូក្រាមនិងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧២.៥លីត្រ និងចាត់វិធានការទៅតាមនីតិវិធីផងដែរ

 

មន្រ្តីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់លក់នៅលើទីផ្សារ ដើម្បីធានាជូនដល់អ្នកទិញយកទៅបរិភោគ ។

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីជំនាញខាងលើបានសហការគ្នាបន្តចុះត្រួតពិនិត្យគោលដៅខាងលើដែលលក់គ្រឿងឧបភោគបរិភោគ ។

ចំពោះគោលដៅខាងលើ មន្រ្តីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទមិនអាចប្រើប្រាស់បានចំនួន១៣៤.៧គីឡូក្រាមនិងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧២.៥លីត្រ និងចាត់វិធានការទៅតាមនីតិវិធីផងដែរ ៕