ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញ កាត់ខ្សែបូ ឆ្លងព្រះពុទ្ធរូប និងរាប់បាត្រព្រះសង្ឃ ៨៨អង្គ ក្នុងពិធីបុណ្យមាឃបូជា នៅវត្តថ្វាយដង្គំ

 

ភ្នំពេញ ÷ ថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ និងព្រះចៅអធិការវត្តថ្វាយដង្គំ អញ្ជើញ និងនិមន្តកាត់ខ្សែបូ ឆ្លងព្រះពុទ្ធរូប និងរាប់បាត្រព្រះសង្ឃ ៨៨អង្គ ក្នុងពិធីបុណ្យមាឃបូជា នៅវត្តថ្វាយដង្គំ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕