បុរសម្នាក់《ដេកស្លាប់》នៅក្នុងម៉ូតូសណ្តោងរឺម៉ករបស់ខ្លួន ដោយរង់ចាំរថយន្តសង្រ្គោះបន្ទាន់យូរពេក

 

តើនេះជាកំហុសពេទ្យ ឬជាកំហុសអ្នកនៅជិតខាង ឬជាកំហុសអ្នកសារព័ត៌មាន ឬមួយកុំហុសដោយខ្លួនឯង? បុរសម្នាក់ឈ្មោះ នឿន ផល្លី ស្លាប់ដោយបែកពពុះមាត់នៅក្នុងម៉ូតូសណ្តោងរឺម៉ករបស់ខ្លួន កាលពីវេលាម៉ោង១២÷២៣នាទី នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានចេញពីកន្លែងកើតហេតុបានឱ្យដឹងថា សពបុរសខាងលើមុនស្លាប់មានបែកពពុះមាត់ នៅក្នុងម៉ូតូសណ្តោងរឺម៉ករបស់ខ្លួន ដោយរង់ចាំរថយន្តសង្រ្គោះបន្ទាន់ជាច្រើនម៉ោង។

សព នឿន ផល្លី មានអាយុ ៣០ឆ្នាំ ស្នាក់នៅ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មាន ស្រុកកំណើត ភូមិត្រពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕