សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឈប់សម្តែង ចូលខ្លួនបន្ទាន់ ឈប់បំផុសឱ្យមានចលនា ស្រាប់តែនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មេចលនាទន្ទ្រានយកដីព្រៃរបស់រដ្ឋ នៅខេត្តព្រះសីហនុចូលខ្លួនសារភាពទោសកំហុសហើយ

 

ខេត្តព្រះសីហនុ៖ លោក ផុន ផេន បានសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរខេត្ត ចំពោះការប្រព្រឹត្តទង្វើរបស់ខ្លួន ក្នុងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ នៅចំណុចដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សូមរម្លឹកឡើងវិញដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានជំរុញឱ្យបុគ្គលម្នាក់ដែលជាមេខ្លោងនៃចលនានាំប្រជាពលរដ្ឋទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយថា ខ្លួនជាជនរងគ្រោះនោះ ចូលសារភាពទោសកំហុស បើមិនចង់ជាប់ឃុំ។

ស្រាប់តែនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោក ផុន ផេន អ្នកដែលបំផុសឱ្យមានចលនាទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ នៅខេត្តព្រះសីហនុ បានចូលខ្លួនសារភាពទោសកំហុសហើយ ដែលខ្លួន រំលោភទន្ទ្រានដីនៅដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ៕