ម្ចាស់ហាងលក់ មាសពេជ្រ ថុងរស្មី(ហៅមនោរម្យ)នៅក្រុងប៉ោយប៉ែត បាននាំភរិយា រត់គេចខ្លួនបាត់ បានបន្សល់ទុកនូវទឹកភ្នែកអតិថិជនឲ្យរងគ្រោះ ព្រមទាំងលុយប្រហែល៦០លានដុល្លារ

ចេញផ្សាយ,នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយទីភ្នាក់ងារ អេចអញូស៍ ធីវី (HR NEWS TV)
ខេត្តបន្ទាយមានជ័យ÷ ម្ចាស់ហាងលក់ មាសពេជ្រ ថុងរស្មី (ហៅមនោរម្យ)នៅក្រុងប៉ោយប៉ែត បាននាំភរិយា រត់គេចខ្លួនបាត់ បានបន្សល់ទុកនូវទឹកភ្នែកអតិថិជនឲ្យរងគ្រោះ ព្រមទាំងលុយប្រហែល៦០លានដុល្លារ

ម្ចាស់ហាងលក់ មាសពេជ្រ ថុង រស្មី (ហៅមនោរម្យ) ដែលប្តីឈ្មោះ ថុង រស្មី ប្រពន្ធឈ្មោះ ហេង មួយឡេង ដែលមានហាង មាសពេជ្រ វេរ ប្តូរប្រាក់ នៅចំណុចផ្ទះលេខ១៨៩ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ខាងលិចផ្សារអគ្គះ)

ចំពោះករណីខាងលើ អតិថិជនជាច្រើននាក់មានការសោកស្តាយយ៉ាងខ្លាំង អតិថិជនមួយចំនួនខ្លះយំបោកខ្លួន អ្នកខ្លះខូចចិត្តស្ទើរឆ្គួត ព្រោះចាញ់បោក ម្ចាស់ហាងលក់ មាសពេជ្រ ថុង រស្មី (ហៅមនោរម្យ) នេះហើយលទ្ធផល ព្រោះតែចង់បានការប្រាក់ខ្ពស់ ទីបំផុតអស់ប្រាក់រលីងពីខ្លួនគ្មានសល់។

តាមសម្តីរបស់អតិថិជនដែលរងគ្រោះបានបញ្ជាក់ថា÷ ម្ចាស់ហាងលក់ មាស ពេជ្រ ថុង រស្មី (ហៅមនោរម្យ)ខាងលើ មានទាំងផ្ទះសំណាក់ មានហាងលក់មាសពេជ្រ មានតារាងបាល់ទះ តារាងបាល់ទាត់ មានសាលាបង្រៀនឯកជន និយាយរួមទៅគឺជាកំពូលអ្នកមានលុយមានមុខមាត់ ធ្វើអោយអតិថិជនមានជំនឿយ៉ាងមុតមាំ នាំគ្នាសម្រុកយកលុយទៅដាក់ ដើម្បីយកការប្រាក់ព្រោះបានការខ្ពស់ជាងធនាគារ ខ្លះយកប្លង់ផ្ទះប្លង់ដីកាត់គ្រីម៉ូតូឡានទៅដាក់ធនាគារ ដើម្បីប្រមូលលុយយកទៅតម្កល់ដើម្បីបានការប្រចាំខែ ខ្លះក៏បានការវិញក្រាស់ក្រែល ឯខ្លះស៊យទើបតែដាក់ក៏អស់រលីង បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់​ ហេីយក៏មានអ្នកខ្លះសំណាងល្អប្រុងនឹងដាក់តែដាក់មិនទាន់ ដោយម្ចាស់ហាងលក់ មាសពេជ្រ ថុងរស្មី (ហៅមនោរម្យ) វេចបង្វេចរត់គេចខ្លួនទៅបាត់។