មាន់ជល់អនឡាញ មួយ កន្លែង ដ៏ធំ បានជ្រកសំងំលាក់ពួនអាត្មា ក្នុងហាងកាហ្វេ យីហោ ឈ្មោះ អាយីកាហ្វេ អធិការខណ្ឌពោធិ៍សែនជ័យ មិនបង្រ្កាប ស្ថិតនៅក្នុងបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១

 

តាមប្រភពច្បាស់ការបានប្រាប់មកទីភ្នាក់សារព័ត៌មាន អេចអញូស៍ ធីវី (HR News TV) បានឱ្យដឹងថា÷ ទីតាំងមាន់ជល់អនឡាញខាងលើរាល់អ្នកដែលចាញ់ចូលលេងមាន ម៉ូតូអស់ម៉ូតូ មានផាសអាប់អស់ផាសអាប់ មានឡានអស់ឡាន គឺជាប្រភពលេងធំ ។

ហើយអ្វីដែលសំខាន់ទៅទៀត អ្នកយកព័ត៌មានប្រចាំទីភ្នាក់សារព័ត៌មាន អេចអញូស៍ ធីវី (HR News TV) ធ្លាប់បានចុះទៅដល់ចំណុចមាន់ជល់អនឡាញដែលជ្រកសំងំលាក់ពួនអាត្មា ក្នុងហាងកាហ្វេ យីហោ ឈ្មោះ អាយីកាហ្វេ ហើយអ្នកយកព័ត៌មាន យើង បានថតរូបភាព សកម្មភាព មាន់ជល់អនឡាញ យ៉ាងច្បាស់ ពីទីតាំងខាងលើ ធ្វើការរាយការជូនលោកវរសេនីយ៍ទោ ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ និងអធិការរងខណ្ឌពោធិ៍សែនជ័យ និងលោកអនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅទី១ តែគ្មានប្រសិទ្ធភាព សាបដូចទឹកទន្លេ 《ដូចពាក្យចាស់​ពោល​ថា មាន់​ពង​ក្នុង​ជង្រុក រឿង​អី​មិន​ស៊ី​ស្រូវ​… ស៊ី​ហើយ​កាយ​ទៀត ជុះ​អាច​ម៌​ដាក់​ទៀត》 ។

ហេតុដូច្នោះហើយ សូម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការទប់ស្កាត់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ៕