ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ម៉ៅ ណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះទីរួមខេត្ត

 

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ម៉ៅ ណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះនៅទីរួមខេត្ត ៕