សមត្ថកិច្ចជំនាញ ចុះពិនិត្យ ចំណុចឃ្លាំង ស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៊ិចប្រេស ដកហូតបានទឹកដកគោស្រស់ និងទឹកដោះគោជូរចម្រុះ បានចំនួន 190 កេះ និងរថយន្តមួយគ្រឿង ឃាត់ខ្លួនជនសង្ស័យបាន១នាក់

 

ខេត្តបាត់ដំបង(ស្រុកកំរៀង)៖ កាលពីម្សិលមិញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង មានការពិនិត្យ ឆែកឆេរ និងដកហូតទឹកដកគោស្រស់ និងទឹកដោះគោជូរចម្រុះ បានចំនួន 190 (មួយរយកៅសិបកេះ) និងរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8861 ឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះ សំ អឿន ភេទប្រុស អាយុ 38ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ ស្ថិតនៅក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ការចុះ បង្រ្កាប ខាងលើ លោកអធិការនគរបាល ស្រុកកំរៀង ស្នើសុំគោលការពីលោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង មានការចូលរួមពីផ្នែកជំនាញ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ប៉ុស្តិ៍រដ្ឋបាលបឹងរាំង មេភូមិស្វាយធំ ចុះពិនិត្យ ចំណុចឃ្លាំង ស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៊ិចប្រេស ទើបដកហូតបានទឹកដកគោស្រស់ និងទឹកដោះគោជូរចម្រុះ បានចំនួន 190 (មួយរយកៅសិបកេះ) និងរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8861 ឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះ សំ អឿន ភេទប្រុស អាយុ 38ឆ្នាំ ៕