រថយន្តស៊េរីទំនើប១គ្រឿងបើកបរដោយជនជាតិចិន បានបើកបុកម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសម្នាក់ជិះម៉ូតូរងរបួសធ្ងន់ និងរថយន្តព្យាយាមបើករត់គេច ដល់ផ្លូវកោងរេចង្កូតធ្លាក់ចូលប្រឡាយតែម្តង

 

រថយន្តស៊េរីទំនើប១គ្រឿងបានបើកបុកម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសម្នាក់ជិះម៉ូតូរងរបួសធ្ងន់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ៥០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានដែលទទួលបាន គឺគេឃើញ រថយន្តស៊េរីទំនើប១គ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ BG-1698 មួយគ្រឿង ដល់ចំណុចកើតហេតុបានបើកបុកម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-1006 និងអ្នកបើករថយន្ត ជាជនជាតិចិន មានអ្នករួមដំណើរជាមួយមានគ្នា៥នាក់ ៕

បន្ទាប់ដែលរថយន្តបើកបុកម៉ូតូរួចហើយ ម្ចស់រថយន្តព្យាយាមបើករថគេចចេញពីចំណុចបង្កគ្រោះថ្នាក់ចរាចរណ៍ តែរត់គេចមិនរួចដល់ចំណុចផ្លូវកោង 《ផ្លូវ៣០០》ជិតបន្ទាយប៉េអឹមខេត្តព្រះសីហនុ រថយន្តត្រូវបានបន្ថែមល្បឿនយ៉ាងលឿនស្របពេលផ្លូវកោងខ្លាំងទាញចង្កូតរថយន្តមិនទាន់បណ្តាលឱ្យធ្លាក់ចូលប្រឡាយទឹកតែម្តង ។

តាមប្រភពខាងលើ រថយន្តស៊េរីទំនើបដែលបើកដោយជនជាតិចិន និងមានអ្នករួមដំណើរមានគ្នា ៥នាក់ គឺមិនបង្កឱ្យរងគ្រោះថ្នាក់ធ្ងន់នោះទេ គ្រាន់តែរថយន្តមានការខូចខាតច្រើន ៕