ប្រជាពលរដ្ឋ ប្រទះឃើញត្រាក់ទ័រមួយគ្រឿងក្រឡាប់ចូលអូរ កិនអ្នកបើកត្រាក់ទ័រ ម្នាក់ បណ្តាលអោយស្លាប់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

 

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានប្រទះឃើញត្រាក់ទ័រក្រឡាប់ក្នុងអូរ កិនអ្នកបើកត្រាក់ទ័រ ម្នាក់ បណ្តាលអោយស្លាប់ នៅខណៈវេលាម៉ោង១០៖០០នាទី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីចំការ ក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

តាមប្រភពពីប្រជាពលរដ្ឋនៅចំណុចនោះបានឱ្យដឹងថា÷ នៅវេលាម៉ោង១០៖០០នាទី នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីចំការ ក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពួកគាត់បានប្រទះឃើញត្រាក់ទ័រក្រឡាប់ក្នុងអូរ កិនអ្នកបើកត្រាក់ទ័រ ម្នាក់ បណ្តាលឱ្យស្លាប់ខ្លួនឯង ។

តាមប្រភពខាងលើបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹក សារិត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ដំណើរដើមចមខាងលើបានឱ្យដឹងថា÷ ជនរងគ្រោះ បានបើកត្រាត់ទ័រមកចំការតាំងពីពេលល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដល់ព្រឹកឡើងបាត់ជនរងគ្រោះ បានចេញមករកឃើញត្រាក់ទ័រក្រឡាប់កិនជនរងគ្រោះស្លាប់បាត់ទៅហើយ ៕