លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ សន្យា គឺធ្វើ ដូចជាបង្គោលភ្លើង១ដើមដែលទ្រេតខ្លាំង សន្យាមិនបាន១ថ្ងៃផង បង្គោលភ្លើងឈរត្រងរឹងមាំតែម្តង

 

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអគ្គីសនីកម្ពុជា បានមក រុញ ដាំ បង្គោលភ្លើងដែលទ្រេតខ្លាំងឡើងវិញហើយ នៅចំណុចផ្លូវលំ ជិតវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានដឹកនាំកម្លាំងសង្កាត់ ចុះមកពិនិត្យបង្គោលភ្លើង១ដើម ដែលទ្រេតខ្លាំង បន្ទាប់ពីលោចៅសង្កាត់ និងក្រុមការងារសង្កាត់ ពិនិត្យរួចហើយ ឃើញថា បង្គោលភ្លើង១ដើម នេះ ពិតជាទ្រេតមែន វាអាចនឹងដួលរលំថ្ងៃណាមួយមិនខាន់ លោកចៅង្កាត់បានសន្យាជាមួយប្រជាពលរដ្ឋមួយចំនួននៅក្នុងចំណុចខាងលើ នេះ ថា លោក និងស្នើទៅផ្នែកអគ្គីសនីឱ្យបានលឿនបំផុតដើម្បីមក រុញ និងដាំបង្គោលភ្លើង១ដើម នេះ ឡើងវិញ ។ ឃើញថាមិនបាន១ថ្ងៃពេញផងក្រុមការងារផ្នែកអគ្គីសនី មានទាំងជំនាញ និងរថយន្តស្ទូចសម្រាប់ រុញ ទប់ និងជំនាញឡើងភ្ជាប់ខ្សែខាងលើបង្គោល បានចុះមកធ្វើបង្គោល១ដើមដែលទ្រេតឱ្យឈរត្រងវិញហើយ ។

តាមស្តាប់ ប្រជាពលរដ្ឋដែលរសនៅចំណុចខាងលើមានការពេញចិត្ត ត្រេកអរ ដែល លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ទើបតែជាប់ឆ្នោតថ្មីៗ ដែលមិនធ្វើឱ្យពួកគាត់ខកបំណង ៕