លោកវរសេនីយ៍ទោ ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាឱ្យលោកអនុសេនីយ៍ឯក រស់ សារ៉ាឌី នាយប៉ុស្តិ៍ចោមចៅ១ ដឹកនាំកម្លាំង ចុះបង្រ្កាបមាន់ជល់ភ្នាល់ដាក់លុយ ចំណុចក្នុងផ្ទះឡ ដោយឃាត់បានអ្នកលេងមាន់ជល់មួយចំនួន ចាប់បានមាន់ជល់មួយចំនួន និងសម្ភារផ្សេងៗទៀត ស្ថិតនៅស្របតាមបណ្តោយផ្លូវវេងស្រេង ចំណុចក្នុងផ្ទះឡ សង្កាត់ចោមចៅ១

 

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាឱ្យលោកអនុសេនីយ៍ឯក រស់ សារ៉ាឌី នាយប៉ុស្តិ៍ចោមចៅ១ ដឹកនាំកម្លាំង ចុះបង្រ្កាបមាន់ជល់ភ្នាល់ដាក់លុយ ចំណុចក្នុងផ្ទះឡ ដោយឃាត់បានអ្នកលេងមាន់ជល់មួយចំនួន ចាប់បានមាន់ជល់មួយចំនួន និងសម្ភារផ្សេងៗទៀត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅស្របតាមបណ្តោយផ្លូវវេងស្រេង ចំណុចក្នុងផ្ទះឡ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

បើតាមប្រភពព័ត៌មានដែលទទួលបានគឺ លោកវរសេនីយ៍ទោ ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាដោយផ្ទាល់មកលោកអធិការរងខណ្ឌឱ្យធ្វើការសហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី១ ចុះមកបង្រ្កាបភ្លាមៗនៅចំណុចក្នុងផ្ទះឡ ដោយឃាត់បានអ្នកលេងមាន់ជល់មួយចំនួន ចាប់បានមាន់ជល់មួយចំនួន និងសម្ភារផ្សេងៗទៀត៕

សូមបញ្ជាក់ថា នៅក្នុងផ្ទះឡពោរពេញទៅដោយល្បែងស៊ីសងខុសច្បាប់ជាច្រើនបានបើកលេងជាយូរណាស់មកហើយ ហើយធ្វើឱ្យអ្នកលេងមួយចំនួនខ្លះទៀតចាញ់ឡើងផ្គាប់មុខក៏មាន។ អ្វីដែលសំខាន់ទៅទៀតនោះគួរឱ្យអាណិតអ្នកដែលជួលបន្ទប់នៅក្នុងផ្ទះឡ – ទី១ សុវត្ថិភាព – ទី២ អ្នកខ្លះបើកប្រាក់មកអត់សល់ – ទី៣ កើតអំពើរហិង្សារ៕