តៃកុងរថយន្ត និងស្រ្តីម្នាក់រួមដំណើររងរបួស បន្ទាប់ពីរថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ

 

ភ្នំពេញ ៖ រថយន្ត NISSAN NAVARA មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A-2878 បានបើកនៅលើផ្លូវសហព័ន្ធរុស្ស៊ីចេញពីទិសដៅពីកើតទៅលិច បើកក្នុងល្បឿនលឿន បានជ្រុលកង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ជាហេតុបណ្តាលឱ្យអ្នកបើករថយន្ត និងស្រ្តីម្នាក់រងបួស៕