អាវុធហត្ថខេត្តស្វាយរៀង ឃាតខ្លួន អ្នកកាសែត ម្នាក់ ករណី មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន

 

ខេត្តស្វាយរៀង ៖ លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានសូមគោលការណ៍ពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក ដូ រ៉ា រួចហើយ ទើបបញ្ជាឱ្យលោក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បាន ឃាត់ខ្លួនជនសង្ស័យជាអ្នកសារព័ត៌មានម្នាក់ឈ្មោះ សុធា សន្និវាស អាយុ ៣៣ឆ្នាំ រស់នៅកន្លែងឃាត់ខ្លួននោះតែម្តង។

វត្ថុតាងប្រមូលបានរួមមាន ÷ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ មានទម្ងន់ថ្នាំសុទ្ធ៧,២៥ក្រ. ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង, បណ្ណសារព័ត៌មានចំនួន ០៤សន្លឹកនិងកាបូបស្ពាយពណ៌ខ្មៅចំនួន ០១។

ចំណែក ជនសង្ស័យជាអ្នកសារព័ត៌មានម្នាក់ឈ្មោះ សុធា សន្និវាស សមត្ថកិច្ចជំនាញ បានបញ្ជូនបន្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕