សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (២៥) រាជធានី ខេត្ត ត្រូវដឹកជញ្ជូនមកដល់ទីស្តីការ គ.ជ.ប បរិវេនក្រុមហ៊ុនគ្រីនឌ្រេន ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២

 

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) ជម្រាបមក គណបក្សនយោបាយ អ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គ.ជ.ប ទទួលសម្ភារៈ និងឯកសារដែលបម្រើឱ្យកិច្ចប្រតិបត្តិកសរបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលដឹកជញ្ជូនមកពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការ គ.ជ.ប និងនៅឃ្លាំង គ.ជ.ប បរិវេនក្រុមហ៊ុនគ្រីនឌ្រេន ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។