ប្រុសៗគ្នាយើងប្រយ័ត្នតាមហាងកាហ្វេដាក់ស្រីស្អាតៗ ចោរស៊ីដាច់ម៉ូតូភ្ញៀវ នៅហាងកាហ្វេរ យូ ប៊យ ផ្លូវសុលឡា សង្កាត់ស្ទឹងមានជ័យទី៣

 

ជនរងគ្រោះម្នាក់ឈ្មោះ អៀង សេងហ៊ាង អាយុ ៣២ឆ្នាំ ភេទប្រុស មុខរបររត់ម៉តូឌុប ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅជាមួយម្តាយមុខរបរ ធ្វើអនាម័យ។

តាមប្រភពព័ត៌មានចេញពីបុរសរងគ្រោះ បានឱ្យដឹងថា ម៉ូតូដែលបាត់ម៉ាក់ឌ្រីមសង់ សេ១២៥ ពណ៏ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ1IF.5961។

តាមប្រភពខាងលើបានបន្តប្រាប់ថា ជនរងគ្រោះឈ្មោះ អៀង សេងហ៊ាង បានជិះម៉ូតូចូលក្នុងហាងផឹកកាហ្វេ ដែលមានយីហោឈ្មោះ យូ ប៊យ ដែលមានដាក់ល្បែងសុីសងឆ្នោតឡូតូ ស្រាប់តែមួយសន្ទុះធំជនរងគ្រោះបានចេញមកខាងក្រៅក្រលេចរកមើលម៉ូតូតែមិនឃើញ។ ភ្លាមៗនោះធ្វើឱ្យបង្កភ្ញាក់ផ្អើលដល់មនុស្សជាច្រើនចោមរោមមើល៕