ព្រឹកមិញ អ្នកគាំទ្រ គណបក្សប្រជាជន ភ្លូកទឹកភ្លូកដី នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

 

ថ្ងៃសុក្រ ៤ កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ រួមជាមួយនឹងសមាជិក-សមាជិកា គណបក្ស ចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃបិទយុទ្ធនាការឃោសនា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាឃុំទាំង ៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម៕