ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះ គឺជាថ្ងៃបិទបញ្ចប់ការឃោសនាជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រាប់ គណបក្សទាំង១៧

 

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃបញ្ចប់ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានចំនួន ១៧គណបក្ស ចូលរួម។

ក្នុងចំណោម ១៧គណបក្ស ចូលរួម គេឃើញមាន គណបក្ស ពីរ ធំៗ ដែលមានចំនួនអ្នកចូលរួមដង្ហែក្បួនឃោសនាច្រើនជាងគេ ទី១. គណបក្សប្រជាជនកម្ពុជា និងទី២. គណបក្សភ្លើងទៀន។

សូមបញ្ជាក់ថា គណបក្សនយោបាយមាន ១៧គណបក្ស បានចាប់ផ្តើមឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃបិទបញ្ចប់ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

នៅថ្ងៃស្អែកទី៤ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃបិទបញ្ចប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឍប់ផ្សាយរាល់គ្រប់សកម្មភាពឃោសនាព័ត៌មានពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឯកឧត្តម ប្រាជ្ញ ច័ន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិ ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ​​​បម្រើឱ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលធ្វើឡើងនៅថ្ងៃទី ៥ មិថុនា ឆ្នាំ២០២២ខាងមុខនេះ៕