ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបជាមួយក្រុមគ្រួសារគណបក្សប្រជាជននៅឃុំធម្មតាអរ នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

 

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ឆ្លៀតឱកាសនៃការជួបជាមួយក្រុមគ្រួសារគណបក្សប្រជាជននៅឃុំធម្មតាអរ នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់សារជាថ្មីថា ឯកសារដែលត្រូវកាន់យកទៅបោះឆ្នោត មានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ. អ) របស់បងប្អូនសម្រាប់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល ទាំងអស់គ្នាជូនគណបក្សប្រជាជនកម្ពុជា៕