នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានភ្លៀងធ្លាក់គ្រប់ដណ្តបផ្នែកខ្លះមកលើ ក្រុង និងខេត្ត ចំនួនប្រាំបី

 

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានភ្លៀងធ្លាក់គ្រប់ដណ្តបផ្នែកខ្លះមកលើ ក្រុង និងខេត្ត មានដូចខាងក្រោម÷

នៅរសៀល មានភ្លៀងធ្លាក់កម្រិតពីមធ្យមទៅបង្គួរ នៅគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ។

នៅរសៀល មានខ្យល់បក់បោកយ៉ាងខ្លាំង និងភ្លៀងធ្លាក់ក្នុងកម្រិតផ្សែងក្រូច ទៅកម្រិតច្រើនបង្គួរ តាមបណ្តាឃុំសង្កាត់ ក្នុងស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅរសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម នៅផ្នែកខ្លះនៃស្រុកបាភ្នំ ស្រុកពាមរក៍ ស្រុកស្វាយអន្ទរ ស្រុកពោធិរៀង ស្រុកពារាំង និងក្រុងព្រៃវែង ខេត្តព្រៃវែង។

នៅរសៀល មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យមនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅព្រឹក កំពុងភ្លៀងធ្លាក់កម្រិតខ្សោយ នៅផ្នែកខ្លះនៃស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត។

នៅថ្ងៃត្រង់ មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យមក្នុងស្រុកថ្មបាំង ស្រុកស្រែអំបិល ស្រុកកោះកុង ស្រុកមណ្ឌលសីម៉ា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នៅរសៀល មានភ្លៀងធ្លាក់នៅក្រុងកំពង់ចាម និងស្រុកបាធាយ ខេត្តកំពង់ចាម។

នៅរសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ- តិច នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។