យប់មិញភ្លៀងមួយមេធំមានខ្យល់កន្រ្ទាក់បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋ ០២ខ្នង ដំបូលប្រក់សង្កសី ផ្ទាល់ដី របើកដំបូលអស់ទាំងស្រុង ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វទេ

 

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ យប់ម្សិលមិញ នៅវេលាម៉ោង ៧:០០នាទី មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋ ០២ខ្នង ដំបូលប្រក់សង្កសី ផ្ទាល់ដី របើកដំបូលអស់ទាំងស្រុង ដែលស្ថិតនៅភូមិអណ្តូងជា ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ និងស្ថិតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ និងតែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វទេ ៕