ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគារ ទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ រថពាសដែកកងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក

 

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមជាមួយ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្ដី អមនាយករដ្ឋមន្រ្ដី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគារ ទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ រថពាសដែកកងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្ដនៅ ទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោក ស្ថិតនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ៕