រដ្ឋបាលស្រុកកំពង់ត្រឡាច សូមឱ្យប្រជាពលរដ្ឋជាម្ចាស់សំណង់ទាំងបី ៣គ្រួសារ អញ្ជើញទៅទទួលសំណង កុំឱ្យមានការរាំងស្ទះការសាងសង់ផ្លូវជាតិលេខ៥ ចំណុចភូមិសាលាលេខ៥ ឃុំអូឫស្សី

 

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង បានចេញ សេចក្តីជូនដំណឹង លេខ ០១៥/២២ សជណ ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២ ស្តីពីការរុះរើផ្ទះ សំណង់ និងសម្ភារផ្សេងៗដទៃទៀត ដែលស្ថិតនៅលើដីចំណីផ្លូវ សាធារណៈ តាមច្បាប់ស្តីពីអស្សាមិករណ៍ជូនម្ចាស់សំណង់ចំនួន ៣គ្រួសារដែលមិនទាន់រុះរើចេញ ដើម្បីអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិសាលាលេខ៥ ឃុំអូឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕